តោះ! មើលកាមេរ៉ាផ្ទះសំណាក់«សារីធំ» មុនពេលប៉េអឹមបាញ់នាងសង្សារចំភ្នែកស្តាំស្លាប់
រាជធានីភ្នំពេញ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ពាក់ព័ន្ធករណីបុរសជាមន្ត្រីប៉េអឹមម្នាក់ បានបាញ់សម្លាប់នារី សង្សាររបស់ខ្លួនស្លាប់ នៅក្នុងផ្ទះសំណាក់យីហោ «សារីធំ» មកទល់វេលាម៉ោង១០ព្រឹកថ្ងៃទី១០ ធ្នូ ដដែលនេះ មិនទាន់មានតម្រុយពីជនដៃដល់នៅឡើយទេ ខណៈសមត្ថកិច្ចបាន និងកំពុងបើកការស៊ើបអង្កេត យ៉ាងក្តៅគគុក ហើយនិងបានរកឃើញ គណនីហ្វេសប៊ុករបស់ជនដៃដល់ផងដែរ ។